ព័ត៌មានជាតិ

រដ្ធមន្ដ្រីកសិកម្ម ÷ស្ថិតក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ធាភិបាល និងប្រជាពលរដ្ធ ជប៉ុន តាមរយ:គម្រោងស្ដីពី”សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ” កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ

(ភ្នំពេញ) ÷ស្ថិតក្រោមជំនួយឧបត្ថម្ភរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:គម្រោងស្តីពី “សន្តិសុខស្បៀងសម្រាប់កសិករក្រីក្រ” កាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ បាននាំយកកូនត្រីឆ្ពិនចំនួន ៣០ ០០០កូន ទៅលែងក្នុងស្រះទឹកក្នុងបរិវេណវត្តពង្រ ក្នុងឃុំបន្ទាយនាង ស្រុកមង្គលបូរី និងចំនួន ៣០ ០០០កូន ទៀតយកទៅលែងក្នុងស្រះជម្រកត្រីទំនប់អាងកន្សែង ភូមិកណ្តាល ឃុំសឹង្គ ស្រុកអរជ្រៅ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីរដ្ឋាភិបាលជប៉ុនក្នុងការជួយអភិរក្សាពូជត្រី និងបង្កើនផលស្តុកត្រីក្នុងអាង ស្រះ បឹង ទន្លេធម្មជាតិ និងជាបន្តបន្ទាប់ពង្រីកពូជ បង្កើនបរិមាណត្រីធម្មជាតិឲ្យកាន់តែកើនឡើង ប្រយោជន៍សម្រាប់ប្រជាសហគមន៍នេសាទទៅថ្ងៃអនាគត។ មន្ទីរក៏បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះអ្នកគ្រប់គ្រងគម្រោង និងម្ចាស់គម្រោងចំពោះជំនួយឧបត្ថម្ភកូនត្រីឆ្ពិនទាំង ៦០ ០០០កូន ហើយសង្ឃឹមថាកូនត្រីទាំងនោះនឹងរីកធំធាត់ បង្កាត់ ពូជ ពងញាស់ និងផ្តល់ផលជូនសមាជិកសហគមន៍ក្នុងពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះ មន្ទីរបានណែនាំឲ្យសហគមន៍ជួយមើលថែរក្សា ការពារ និងហាមនេសាទក្នុងរដូវហាមគាត់ ឬក៏ប្រើឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវបានហាមឃាត់ដោយច្បាប់។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។