ព័ត៌មានជាតិ

សម្តេចតេជោ បានសម្រេចលុបចោលនូវការអនុញ្ញតិឲ្យ ដោះដូរដី ដើម្បីអភិវឌ្ឈ នៅតំបន់ជុំវិញសួនភ្នំតាម៉ៅ និងបញ្ជាឲ្យក្រុមហ៊ុនដែលឈូសឆាយដាំដើមឈើលើដីដែលបានឈូសឆាយឡើងវិញ!

(ភ្នំពេញ)  :សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ៧  ខែសីហារ  ឆ្នាំ២០២២ “បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!
ប៉ុន្មានថ្ងៃមកនេះមានសំណូមពរជាច្រើន
មករាជរដ្ឋាភិបាលដើម្បីរក្សាទុកព្រៃនៅ
ក្បែរសួនសត្វភ្នំតាម៉ៅទោះបីក្រសួង
កសិកម្មបានពន្យល់ថាសួនសត្វភ្នំតាម៉ៅ
មិនមានប៉ះពាល់ក៍ដោយ។
ក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់បំផុតនៃ
រាជរដ្ឋាភិបាលខ្ញុំសូមចេញបញ្ជា៖
១.លប់ចោលទាំងអស់នូវរាល់ការអនុញ្ញាតិ
ឱយធ្វើការដោះដូរនិងអភិវឌ្ឍ។
២.រក្សាទុកដីនិងព្រៃនៅជុំវិញសួនសត្វ
ភ្នំតាម៉ៅជាដីដែលត្រូវការពារនិងអភិរក្ស
ដោយក្រសួងកសិកម្ម។
៣.ក្រុមហ៊ុនដែលបានឈូសឆាយត្រូវ
បញ្ឈប់សកម្មភាពនិងត្រូវដាំដើមឈើ
ឡើងវិញលើដីដែលបានឈូសឆាយ។
សូមអរគុណចំពោះបងប្អូនជនរួមជាតិ
ដែលបានចូលរួមផ្តល់យោបល់ប្រកប
ដោយការស្ថាបនា៕”

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។