ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញជាអធិបតីភាពក្នុងពិធី បិទវគ្គអប់រំនយោបាយដល់សមាជិកគណបក្សថ្នាក់មូលដ្ឋាន ស្រុកកំពង់សៀម

(កំពង់ចាម) :នារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីភាពក្នុងពិធី បិទវគ្គអប់រំនយោបាយដល់សមាជិកគណបក្សថ្នាក់មូលដ្ឋាន ស្រុកកំពង់សៀម ដែលពិធីនេះធ្វើឡើងនៅទីស្នាក់ការគណបក្សស្រុក ដោយមានការអញ្ជើញពីសំណាក់ គណៈអចិន្ត្រៃយ៍គណបក្សខេត្ត -គណៈអចិន្រៃយ៍បក្សស្រុក ព្រមទាំងថ្នាក់ដឹកនាំគណបក្សមូលដ្ឋាន និងសិក្ខាកាមចូលរួមប្រមាណជាង400នាក់។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមប្រធានគណបក្សខេត្ត សង្កត់ធ្ងន់ថា សូមមន្ត្រីគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែកនៅថ្នាក់មូលដ្ឋាន ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទបស្កាត់ការប៉ុនប៉ងបង្កចលណារបស់បក្សពួកប្រឆាំង និងមជ្ឈដ្ឋានអគតិ សំដៅធានាដំណើរការអភិវឌ្ឍ ការរស់នៅដ៏សុខសាន្តរបស់ប្រជាជនកម្ពុជា និងសូមចូលរួមគាំទ្រយ៉ាងក្លៀវក្លានូវគោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។