ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចស្រុកជើងព្រៃ ចុះបង្ក្រាបក្រុមអ្នកល្បែងបញ្ជល់មាន់មួយកន្លែងបន្សល់នៅវត្ថុតាងមួយចំនួន តែអ្នកលេងរត់គេចខ្លួនបាត់!

(កំពង់ចាម) :នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ០៣ៈ០០នាទីរសៀល បន្ទាប់ពីទទួលព័ត៌មានពីប្រជាពលរដ្ឋតាមរយៈទូរស័ព្ទ បានរាយការណ៍ថា មានករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) នៅចំណុចខាងក្រោយវត្តខ្នារ ស្ថិតនៅភូមិខ្នារ ឃុំស្ដើងជ័យ ស្រុកជើងព្រៃ។ កម្លាំងជំនាញផែនព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ដើងជ័យ និងអាជ្ញាធរមូលដ្ឋាន ចុះទៅដល់ទីតាំងខាងលើ ធ្វើការបង្រ្កាបកន្លែងលួចលាក់លេងល្បែងស៊ីសង ០១កន្លែង ពេលដែលសមត្ថកិច្ចយើងចុះទៅដល់ក្រុមអ្នកលេងរត់គេចខ្លួនអស់ និងបន្សល់វត្ថុតាងមួយចំនួន។ សមត្ថកិច្ច បានយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។