ព័ត៌មានជាតិ

ទីតាំងល្បែងស៊ីសងមាន់ជល់ តាមអនឡាញ នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង សង្ស័យឆ្នាំងបាយរបស់លោកអធិការស្រុកថ្មគោ!

(បាត់ដំបង) :មហាជនបានលើកឡើងថា បច្ចុប្បន្ននេះ មានទីតាំងល្បែងស៊ីសងជល់មាន់តាមអនឡាញ នៅក្នុងភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាតើដំបង បានបើកដំណើរការយ៉ាងរលូនជារៀងរាល់ថ្ងៃ ដោយមិនញញើតសមត្ថកិច្ចក្នុងមូលដ្ឋានបន្តិចសោះឡើយ ហើយម្យ៉ាងវិញទៀត សមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានរក្សាភាពស្ងៀមស្ងាត់ ទំនងទីតាំងល្បែងជល់មាន់តាមអនឡាញខាងលើនេះ ជាឆ្នាំងបាយរបស់លោកសេង លុច អធិការស្រុកថ្មគោល ផងក៌មិនដឹង ទើបមិនមានវិធានការទប់ស្កាត់និងបង្ក្រាបតាមបទបញ្ជារ របស់ឯកឧត្តមនេត
សាវឿន និងសម្តេចក្រឡាហោមសខេង។

មហាជនខាងលើបានលើកឡើងទៀតថា?ពួកគាត់ធ្លាប់បាន រាយការណ៌ជូនសមត្ថជាបន្តបន្ទាប់ ប៉ុន្តែមិនមានចំណាត់ការណ៌ ក្នុងការទប់ស្កាត់ និងបង្ក្រាបសោះឡើយ?ទំនងទីតាំងល្បែងស៊ីសងជល់មាន់ តាមអនឡាញនខាងលើនេះសង្ស័យ ជាឆ្នាំងបាយរបស់លោកអធិការនគរបាលស្រុកថ្មគោល ផងក៌មិនដឹង។
សូមជម្រាបថា?ល្បែងស៊ីសងគឺជាអំពើល្មើសច្បាប់ ដែលរាជរដ្ឋភិបាលកម្ពុជា ដែលមានសម្តេចតេជោហ៊ុនសែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចលោកតែងតែចេញបទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចគ្រប់រាជធានីខេត្ត ត្រូវនាំគ្នាទប់ស្កាត់ និងបង្ក្រាបអោយខាងតើបាន ដើម្បីចូលរួមអនុវត្តន៌តាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុច។
ពាក់ព័ន្ធនិងទីតាំងល្បែងស៊ីសងខាងលើនេះ ដែលកំពុងតែដំណើរការយ៉ាងរលូន ហើយបែរជាសមត្ថកិច្ច នៅក្នុងមូលដ្ឋានបានរក្សាភាពស្ងៀតស្ងាត់បែបនេះ អាចដូចជាការលើកឡើង របស់មហាជនពិតប្រាកដមែន? ដោយទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អាចទំនងជាឆ្នាំងបាយរបស់លោក សេង លុច អធិការស្រុកថ្មគោល ខេត្តបាត់ដំបង ដូចការលើកឡើងរបស់មហាជន ពិតប្រាកដមែនទើបបានជា លោក សេង លុច បានរក្សាភាពស្ងៀមស្ងាត់ ដោយមិនអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ប្រជាពលរដ្ធរស់នៅក្នុងមូលដ្ធានបានសំណូមពរដល់ឯឧត្តម ឧត្តមសេនីយ៍ទោ សាត គីមសាន ស្នងការខេត្តបាត់ដំបង និងឯកឧត្តម លុខ លូ អភិបាលខេត្តបាត់ដំបង មេត្តាជួយចាត់វិធានការតាមផ្លូវច្បាប់ចំពោះទីតាំងល្បែងស៊ីសងមាន់ជល់តាមអនឡាញ ខាងលើនេះ អោយខាងតែបាន ដើម្បីអនុវត្តន៌តាមគោលនយោបាយភូមិឃុំ មានសុវត្ថភាពទាំង៧ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។