ព័ត៌មានជាតិ

កងពលតូចលេខ៧០ សាកល្បងប្រើប្រាស់សម្ភារ:ផ្ទះបាយ លើរថយន្តចល័ត ដែលអាច ដាំបាយ,ស្ល ដុតនំ ចល័ត ដើម្បីផ្តល់ភាពងាយស្រួលនៅពេលបំពេញប្រតិបត្តិការសង្គ្រោះ

(ភ្នំពេញ) ៖កងពលតូចលេខ៧០ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០នេះ នៃកងប្រតិបត្តិការរុករង និងសង្គ្រោះមហន្តរាយ៧១១​ នៃកងពល តូចលេខ៧០ បានសាកល្បងប្រេីប្រាស់សម្ភារៈផ្ទះបាយ​ លេីរថយន្តចល័តដែលអាច ដាំបាយ, ស្ល, ដុតនំ ចល័ត ដើម្បីផ្ដល់ភាពងាយស្រួលនៅពេលបំពេញប្រតិបត្តិការសង្គ្រោះ។

ការសាកល្បងប្រេីប្រាស់រថយន្ដដឹកផ្ទះបាយចល័តនេះ​ គឺជាការធ្វេីទំនេីបកម្មសម្ភារៈ​ សំរាប់យោធិននៅក្នុងកងពលតូចលេខ៧០​ ជាពិសេសគឺក្រុមសង្គ្រោះដេីម្បីបង្កេីនភាពងាយស្រួល​ ដល់ការចុះប្រត្តិបការ​ កាន់តែឆាប់រហ័ស​ សុវត្ថិភាព​ និងសុខុមាលភាពដល់កងកម្លាំងសង្គ្រោះផងដែរ។

កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ៧១១​ ជឿជាក់ថា រថយន្តនេះ នឹងជួយជំរុញដល់ការសង្គ្រោះរបស់អង្គភាពឱ្យកាន់តែល្អមួយកម្រិតទៀតផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។