ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី និងអ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានមកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តព្រៃវែង (១៩៩៧-១៩៩៩) ស្ថិតនៅគេហដ្ឋាន រាជធានីភ្នំពេញ

រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ពេជ្រ ជីវ័ន្ត ជាមួយឯកឧត្តម សុខ ផេង អ្នកតំណាងរាស្ត្រមណ្ឌលព្រៃវែង បានមកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយ ឯកឧត្តម យុទ្ធ ភូថង អតីតអភិបាលខេត្តព្រៃវែង (១៩៩៧-១៩៩៩) ស្ថិតនៅគេហដ្ឋានរបស់ឯកឧត្តមនៅខណ្ឌចំការមន រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត ព្រមទាំងអ្នកតំណាងរាស្ត្រ បានសម្តែងមនោសញ្ចេតនាដោយក្តីនឹករលឹកចំពោះ ឯកឧត្តមដែលឯកឧត្តមធ្លាប់ដឹកនាំ និងគ្រប់គ្រងខេត្តព្រៃវែងចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ១៩៩៩ និងជារដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាបច្ចុប្បន្ននេះ។

ជាថ្មីម្តងទៀត ឯកឧត្តមអភិបាលខេត្ត សូមសម្តែងការកោតសរសើរពីស្នាដៃរបស់លោកពូដែលបានបូជាគ្រប់បែបយ៉ាងក្នុងការចូលរួមអស់កម្លាំងកាយចិត្តក្នុងបុព្វហេតុជាតិ និងអភិវឌ្ឍប្រទេសជាតិរបស់យើងឱ្យមានការរីកចម្រើនលើគ្រប់វិស័យស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល។

ជាទីបញ្ចប់ ឯកឧត្តមអភិបាលខេត្ត សូមជូនពរលោកពូមានសុខភាពល្អបរិបូរណ៍ ជាពិសេស ត្រូវពិសារថ្នាំឱ្យបានទៀងទាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ និងសូមជូនពរលោកពូឆាប់ជាសះស្បើយពីជំងឺ ដើម្បីស្ថិតនៅជាម្លប់សម្រាប់កូនចៅបន្តទៅមុខទៀត។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។