ព័ត៌មានជាតិ

សម្តេចតេជោ​ ហ៊ុន​ សែន​៖​ សួនសត្វ​ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូលត្រូវកំណត់ជាតំបន់អភិរក្ស​ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម

(ភ្នំពេញ) :នៅព្រឹកថ្ងៃពុធ ទី១៧ ខែសីហា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រសរុប ៦២៣នាក់។ វត្តមានសម្តេចតេជោនាថ្ងៃនេះ គឺជាលើកទី៤ហើយ ដែលសម្តេចបានអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យពុទ្ធិសាស្ត្រ។

សម្តេចតេជោ​ ហ៊ុន​ សែន​ បានថ្លែងថា​ ការដាំដេីមឈេីឡេីងវិញនៅភ្នំតាម៉ៅ​ មិនមែនដាំគ្រាន់តែបង្ហោះហ្វេសប៊ុកនោះទេ​ គឺត្រូវដាំឱ្យវាដុះ​ និងមានក្បួនខ្នាតព្រមទាំងដាក់តំបន់នេះជា​ តំបន់អភិរក្ស​។ សម្តេចថ្លែងបញ្ជាក់ទៀតថា​ ទាំងសួនសត្វ​ និងព្រៃនៅតំបន់ភ្នំតាម៉ៅទាំងមូលត្រូវកំណត់ជាតំបន់អភិរក្ស​ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងកសិកម្ម៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។