ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសសង្ស័យម្នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ២,៥ គីឡូក្រាម នៅខេត្តកំពង់ឆ្នាំង!

សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀនខេត្តកំពង់ឆ្នាំង ដឹកនាំដោយព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកអ៉ិត សុធា កាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២២នេះ បានបង្ក្រាប និង ឃាត់ខ្លួន ជនសង្ស័យជាមេខ្លោង ជួញដូរគ្រឿងញៀន ម្នាក់ និង រឹបអូសបាន ថ្នាំញៀន ទម្ងន់ ២,៥ គីឡូក្រាម នៅក្នុងបន្ទប់ផ្ទះរបស់គាត់ ដែលមានទីតាំង ស្ថិតនៅក្នុង ស្រុករលៀប្អៀរ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា: ជនសង្ស័យ រូបនេះ មាន ឈ្មោះ វណ្ណៈ បញ្ញាវឌ្ឍន៍ អាយុ២៦ឆ្នាំ មុខរបរ បុគ្គលិករតនាគារសាខាខេត្តកំពង់ឆ្នាំង មានទីលំនៅភូមិធ្នង់កំបុត ឃុំក្រាំងដីមាស ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ផ្ទាំងពាណិជ្ជកម្ម

ក្រោយប្រតិបត្តិការបង្ក្រាប និង ឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានថ្នាំញៀនប្រភេទ មេតំហ្វាតាមីន (ICE) ចំនួន២៥កញ្ចប់ ដែលលាក់ទុកលើពិដានផ្ទះ និង នៅក្នុងទូបន្ទប់របស់ជនសង្ស័យ មានទម្ងន់សរុប: ២,៥គីឡូក្រាម, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន៥គ្រឿង, ឧបករណ៍អ៊ុតស្បោងចំនួន១ និងឧបករណ៍សម្រាប់វេចខ្ចប់ (ស្បោង ១ដុំ)។

បច្ចុប្បន្ននេះ, ជនសង្ស័យ និង វត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការស្នងការនគរខេត្ត កំពង់ឆ្នាំង ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។