ព័ត៌មានជាតិ

សិប្បកម្មកែឆ្នៃឈើខុសច្បាប់ ត្រូវបានលោក វង្ស វិសិទ្ឋ ដឹកនាំកម្លាំងចម្រុៈចុៈបង្ក្រាប !

(ព្រៈវិហារ) : សិប្បកម្មកែឆ្នៃឈើខុសច្បាប់របស់
មេឈ្មួញឈ្មោៈ ជយ័ សាន ភេទស្រី អាយុ44ឆ្នាំ
ត្រូវបានលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃ
ឈើត្បែងមានជយ័ ដឹកនាំកម្លាំងសង្កាត់រដ្ឋបាល
ព្រៃឈើត្បែងមានជយ័ សហការជាមួយអាវុធ
ហត្ថស្រុកត្បែងមានជយ័ នគរបាលប៉ុស្តិបុស្សធំ
នឹងកម្លាំងអាជ្ញាធរមូលដ្ឋាន ចុៈបង្ក្រាប កាលពីព្រឹ
កថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ នៅចំនុចភូមបុស្សធំ
ឃុំប្រមេរ ស្រុកត្បែងមានជយ័ ខេត្តព្រៈវិហារ ។

លោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាលព្រៃឈើត្បែ
ងមានជយ័ បានអោយដឹងថា ក្រោមការដឹកនាំនឹងចង្អុលបង្ហាញរបស់លោកពឹង ទ្រីដា ប្រធានមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់នឹងនេសាទ នឹងក្រោមដឹកនាំ
បញ្ជាផ្ទាល់របស់លោក នួន សុខុម នាយខណ្ឌ័រដ្ឋ
បាលព្រៃឈើព្រៈវិហារ កម្លាំងផ្នែកនឹងសង្កាត់រដ្ឋ
បាលព្រៃឈើត្បែងមានជយ័នឹងកម្លាំអាជ្ញាធរមូល
ដ្ឋាន បានចុៈទៅដល់ទីតាំងសិប្បកម្មខាងលើ ដើ
ម្បីអនុវត្តន៍ច្បាប់ស្តីពីព្រៃឈើ វត្ថុតាងមានតាបឈូសនឹងឈើលេខ1មួយចំនួន ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើត្បែងមាន
ជយ័ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ចំណែកម្ចា
ស់ឈ្មោះ ជយ័ សាន ត្រូវបានធ្វើកិច្ចសន្យាអោយ
បញ្ឈប់ធ្វើសិប្បកម្មខុសច្បាប់តទៅទៀត ។

សូមបញ្ជាក់ជូនផងដែរថា សិប្បកម្មកែឆ្នៃឈើខុស
ច្បាប់ខាងលើ បានធ្វើអាជីវកម្មខុសច្បាប់យូហើយ
ហើយសង្កាត់រដ្ឋបាលព្រៃឈើត្បែងមានជយ័ លោក សុង បញ្ញា ក៍ធ្លាប់បានចុៈទៅធ្វើការអប់រំនឹង
ធ្វើកិច្ចសន្យាមិនអោយបន្តធ្វើសិប្បកម្មខុសច្បាប់
តទៅទៀតទេ តែម្ចាស់សិប្បកម្មរូបនេៈនៅតែគឃ្លើនធ្វើបន្តមិនព្រមឈប់ ទើបសមត្ថកិច្ចរដ្ឋបា
លព្រៃឈើចាប់បង្ក្រាបតែម្តង ។

គួរំលឹកផងដែរថា នៅព្រឹកថ្ងៃនេៈដែរកម្លាំងអាវុធ
ហត្ថស្រុកគូលែន ដឹកនាំដោយលោលអនុសេនិ
យ័ឯក ចន្ទ័ សុី មេបញ្ជាស្នាក់ការកងរាជអាវុធស្រុក
គូន កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើគូលែនរួមជា
មួយអ្នកសាព័ត៍មានផង បានស្ទាក់ចាប់បានរថ្ឋយន្ត
សាំយ៉ុងដឹកក្តា1គ្រឿងទៀត នៅចំនុចអូរចាក់ស្រា
ភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រៈវិហារ វត្ថុតាងមានរថយន្តនឹងឈើត្រូវបានអូសមក
រក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើគូលែន ដើម្បីចាត់ការបន្តទៅតាមច្បាប់ ។

ដោយ លោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។