ព័ត៌មានជាតិ

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) ប្រគល់ម៉ាសចំនួន១០ម៉ឺន ជូន បញ្ជាការដ្ឋានកងទ័ពជើងគោក

(ភ្នំពេញ) ÷ដើម្បីចូលរួមជាមួយនឹងរាជរដ្ឋាភិបាលនៅក្នុងការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលមានឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជចន្ទ មុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចាត់ឲ្យក្រុមការងារប្រគល់ម៉ាសចំនួន១០ម៉ឺនម៉ាស់ជូនបញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់នៅក្នុងក្រប ខណ្ឌកងទ័ពដើម្បីទប់ស្កាត់នូវការរីករាលដាលជំងឺកូវីដ-១៩ ។ ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត នាយសេនាធិការរង នាយការិយាល័យសុខាភិបាល កងទ័ពជើងគោកតំណាងឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកបានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោដែលបានឧបត្ថម្ភម៉ាសចំនួន ១០ម៉ឺនម៉ាសជូនដល់បញ្ជាការដ្ឋានកងទ័ពជើងគោកដើម្បីប្រើប្រាស់ក្នុងយុទ្ធនាការទប់ ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ពិធីប្រគល់ និងទទួលម៉ាសនេះ បានធ្វើនៅបញ្ជាការដ្ឋានកងទ័ពជើងគោកក្រោមវត្តមាន ឧត្តមសេនីយ៍ទោ កៅ វណ្ណារ៉េត និងលោកទន្ទបណ្ឌិតហោ អូន តំណាងក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) បានធ្វើពិធីប្រគល់- ទទួលនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២០។

ជាមួយគ្នានេះដែរដើម្បីចូលរួមយុទ្ធនាការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងជំងឺកូវីដ-១៩ បានចុះធ្វើយុទ្ធនាការអប់រំសុខភាពជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងសហគមន៍បឹងឈូកសហគមន៍បឹងឈូក និងប្រជាពលរដ្ឋរស់នៅតាមខ្នងផ្ទះនៅក្នុងទឹកដីខណ្ឌច្បារអំពៅនិងខណ្ឌមានជ័យ។

គួររំលឹកផងដែរថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងប្រជាពលរដ្ឋចូល រួមការពារទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តាមរយៈការធ្វើចត្តាឡីស័ក និងចូលរួមអនុវត្តនូវវិធានការវិធានរបស់ ក្រសួងសុខាភិបាល ឲ្យបានមាត់ចត់និងត្រឹមត្រូវ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។