ព័ត៌មានជាតិ

គ្រួសាររងគ្រោះស្លាប់ដោយសារលង់ទឹក ទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកស៊ីធរកណ្តាល.!

(ខេត្តព្រៃវែង)៖ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ លោក យឹម យូគង់ ប្រធានគណៈកម្មាធិការអនុសាខា កក្រក ស្រុកស៊ីធរកណ្ដាល និងសហការី បានអញ្ជើញចូលរួមរំលែកទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួន ជូនដល់គ្រួសារកុមារារងគ្រោះដោយសារលង់ទឹកស្លាប់ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ នៅភូមិព្រៃដើមថ្នឹងទី២ ឃុំព្រៃដើមថ្នឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ លោកប្រធានគណៈកម្មាធិការអនុសាខាស្រុក ក៏បានពាំនាំការចូលរួមរំលែកទុក្ខ និងសោកស្តាយពី ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង និងជាពិសេស ឯកឧត្តមនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ដែលជានិច្ចកាលលោកតែងតែគិតគូរដល់សុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះ ពិសេសចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។

ជាមួយគ្នានេះដែរ លោកប្រធានក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

សម្ភារៈចូលបុណ្យរួមមាន៖ មី ១កេស ទឹកសុទ្ធ ១កេស និងបច្ច័យចំនួន ១០០,០០០ រៀល។ លោក គង់ វណ្ណៈ ប្រធានការិយាល័យអប់រំស្រុក និងសហការី ចូលរួមបច្ច័យបុណ្យបន្ថែមចំនួន ១០០,០០០ រៀល និងគណៈគ្រប់គ្រងនិងសិស្សានុសិស្សវិទ្យាល័យព្រៃដើមថ្នឹង បច្ច័យចំនួន ៩៦៣,០០០រៀល។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។