ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនមន្រ្តីនគរបាលម្នាក់ស្រវឹងស្រាឈរស្រែកឡូឡា នៅមុខផ្ទះអ្នកជិតខាង រួចដកកាំភ្លើងខ្លីបាញ់មេឃ២គ្រាប់

ភ្នំពេញ ៖ ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើង
នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលំ ក្នុងភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុមានបុរសម្នាក់ជាមន្រ្តីនគរបាលដែលជាខ្មាន់កាំភ្លើងបានមករស់នៅក្បែរផ្ទះ របស់ពួកគាត់ទើបតែបានជាងមួយខែទេ ហើយតែងតែមករករឿងដល់ពួកគាត់ជាច្រើនដង ដោយខ្មាន់កាំភ្លើងរូបនោះ អាងខ្លួនជាសមត្ថកិច្ចមានកាំភ្លើងខ្លី២ដើម។ លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែបុរសរូបនោះបានបើករថយន្តម៉ាកតូយ៉ូតាកាមរីហាយប្រ៊ីដពណ៌ស ពាក់ស្លាកលេខ នគរបាល2-7013 មកពីក្រៅ រួចក៏ឈប់រថយន្តនៅខាងមុខផ្ទះរបស់ខ្លួន ហើយទំនងជាស្រវឹងស្រាបុរសនោះបានចុះពីលើរថយន្តដកកាំភ្លើងខ្លី២ដើម ឈរស្រែកឡូឡានៅមុខផ្ទះអ្នកជិតខាង។ ដោយមានការភ័យខ្លាប្រជាពលរដ្ឋចបាននាំគ្នាចូលទៅក្នុងផ្ទះអស់ទៅ លុះមួយសន្ទុះក្រោយមក ស្រាប់តែបុរសជាមន្រ្តីនគរបាលរូបនោះបានបាញ់មេឃ២គ្រាប់រួចក៏ចូលទៅក្នុងផ្ទះបាត់ទៅ។ មួយសន្ទុះក្រោយមកប្រជាពលរដ្ឋជិតខាងបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកលៀប ចុះមកធ្វើអន្តរាគមន៍នៅកន្លែងកើតហេតុ។

បច្ចុប្បន្នសមត្ថកិច្ចបានឃាត់ខ្លួនបុរសដែលអាងខ្លួនជាសមត្ថកិច្ចរូបនោះយកទៅសាកសួរនៅប៉ុស្ថិ៍នគបាលរដ្ឋបាលសង្កាត់ព្រែកលៀបរួមទាំងរថយន្តមួយគ្រឿងផងដែរដើម្បីចាត់ការតាមច្បាប់៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។