ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ព្រមទាំងក្រុមគ្រួសារ

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលខេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសារធារណការ និងដឹកជញ្ជូន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ដែលត្រូវជាឪពុកបង្កើតរបស់ឯកឧត្តម ដែលបានទទួលមរណភាព នាថ្ងៃអាទិត្យ ៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ កាលពីវេលាម៉ោង ១៨:០០នាទីល្ងាច ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៩៦ឆ្នាំ ដោយជរាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។