ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អញ្ជើញ​ជាអធិបតីក្នុងពីធីប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ

(កំពង់ចាម) នៅសាលាស្រុកព្រៃឈរ នាព្រឹកថ្ងៃទី​២៤​ ខែសីហា​ ឆ្នាំ​២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញ​ជាអធិបតីក្នុងពីធីប្រកាសតែងតាំង ចូលកាន់មុខតំណែង អភិបាលនៃគណៈអភិបាលស្រុកព្រៃឈរ​ ខេត្តកំពង់ចាម។

គូសបញ្ជាក់ថា លោក ខេង ម៉េងឈុន ឋានន្តរសក្កិវីរមន្ត្រីថ្នាក់លេខ១ ពីអភិបាលរង នៃគណៈអភិបាលស្រុកកងមាស មកជាអភិបាល នៃគណៈអភិបាលស្រុកព្រៃឈរ ជំនួស ឯកឧត្តម ឡោ​ ចាន់លី ឧត្តមមន្ត្រីថ្នាក់លេខ៥ ដែលត្រូវតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម​។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។