ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ​អញ្ជើញ​ដឹកនាំ​មន្ដ្រីរាជាការ និង​មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញាណក្ខន្ធសព ត្រូវជាឪពុកបង្កើត របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល

(ភ្នំពេញ):ល្ងាចថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បាន​អញ្ជើញ​ដឹកនាំ​ឯកឧត្ដម អភិបាល​រង​ខេត្ត និង​មន្ទីរអង្គភាពជុំវិញខេត្ត ចូលរួមគោរពវិញាណក្ខន្ធសព មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង ត្រូវជាឪពុកបង្កើត របស់ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន​ ដែលបានទទួលអនិច្ចកម្មដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ កាលពីថ្ងៃអាទិត្យ ០៩រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ ព្រមទាំងមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំងបី សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ ឯកឧត្តម និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ មហាវីរិយាភិរ័ក្ខសិរី អគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភក៍ ខេរ៉ូ ស៊ុនស្រេង និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ លោកសូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។