ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បានចាត់ឲ្យក្រុមការងារចុះសួរសុខទុក្ខ និងនាំយកថវិការបស់រដ្ឋបាលខេត្ត ឧបត្ថម្ភជូនកម្មករ កម្មការិនី ដែលកំពង់សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ

(កំពង់ចាម) : បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរស្រុកបាធាយ លើករណីគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឲ្យបងប្អូនកម្មករ កម្មការនីរោងចក្រជាច្រើននាក់ទទួលរងគ្រោះថ្នាក់ ទើបនៅព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២នេះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានចាត់ឲ្យអភិបាលរងខេត្ត ដឹកនាំ មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកថវិការបស់រដ្ឋបាលខេត្ត ឧបត្ថម្ភជូនកម្មករ កម្មការិនី ដែលកំពង់សម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ នៅរាជធានីភ្នំពេញ នៅមន្ទីរពេទ្យបង្អែកស្រុកបាធាយ និងនៅតាមខ្នងផ្ទះក្នុងស្រុកបាធាយ ដែលក្នុងនោះអ្នករងរបួសទាំងធ្ងន់ និងស្រាលមានចំនួនសរុប ៥៥នាក់ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។