ព័ត៌មានជាតិ

រដ្ធបាលខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាព្រៃវែង ព្រមទាំងក្រុមគ្រួសារ

(ព្រៃវែង) :លោក ឈាង សុវណ្ណារ៉ា នាយករដ្ឋបាលសាលាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះ លោក ទួន សុគន្ថា នាយករងរដ្ឋបាលសាលាព្រៃវែង ព្រមទាំងក្រុមគ្រួសារ ចំពោះ មរណភាពរបស់ ឧបាសិកា ទៀប សារឹម ត្រូវជាម្តាយបង្កើតរបស់លោក ដែលឧបាសិកាបានទទួលមរណភាព នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ កាលពីវេលាម៉ោង ២០:៣៥នាទីយប់ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

តាងនាម ឯកឧត្តមអភិបាលខេត្ត សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសិកា ទៀប សារឹម សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។