ព័ត៌មានជាតិ

រៀបចំពិធីប្រគល់-ទទួលម៉ាស់ចំនួន១២៥០០០ម៉ាស់ ដែលជាអំណោយដ៍ថ្លៃថ្លារបស់ ឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន និងលោកជំទាវ

(ភ្នំពេញ) ÷ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺវីរុសកូវីដ-១៩ នាព្រឹកថ្ងៃចន្ទ ៧រោជ ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅមុខអាគារតេជោសន្តិភាព នៃទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីប្រគល់-ទទួលម៉ាសចំនួន ១២៥ ០០០ ម៉ាស ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសប្បុរសជនជូនដល់សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម និងមន្ត្រីបម្រើការនៅទីស្តីការក្រសួងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ និងអនាម័យ។

សូមជម្រាបជូនថា សមាជិក សមាជិកានៃសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យកសិកម្ម មានចំនួនសរុប ៧២៩នាក់ ដោយក្នុង១នាក់ ទទួលបានម៉ាសចំនួន ១០០។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។