ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអាជ្ញាធរការពារសន្តិសុខជូនប្រជាជននៅលើភ្នំគូលេន

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវឱ្យអាជ្ញាធរការពារសន្តិសុខជូនប្រជាជននៅលើភ្នំគូលេន ដែលបានប្រមូលផ្តុំគ្នាតាមការឃោសនារបស់លោក ខឹម វាសនា។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកការដ្ឋានសាងសង់ស្ពានអាកាសក្នុងរាជធានីភ្នំពេញចំនួន០២បន្ថែមទៀត ដែលមានតម្លៃសរុបជាង ៤៦លានដុល្លារអាមេរិក។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការការពារប្រជាជននេះ ដើម្បីកុំឱ្យមានជនណាម្នាក់បង្កគ្រោះថ្នាក់ដល់ប្រជាជនដូចជាការបោកគ្រាប់បែកជាដើម ហើយទម្លាក់កំហុសមកលើអាជ្ញាធរមានសមត្ថកិច្ច។

ទន្ទឹមនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ប្រជាជននៅជឿតាមការឃោសនាទាំងអស់នេះ កុំទៅដណ្តើមដីនៅរុនតាអែក ហើយអ្នកដែលចូលទៅកាន់កាប់ដីគេដោយខុសច្បាប់ ត្រូវប្រឈមនឹងការជាប់ទោស៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។