ព័ត៌មានជាតិ

ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណលោកយាយលោកតា លោកអ៊ុំ ពូមីងជាច្រើន ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា

(ភ្នំពេញ) :ឯកឧត្តមបណ្ដិត ហ៊ុន ម៉ាណែត កន្លងមកមានលោកយាយលោកតា លោកអ៊ុំ ពូមីងជាច្រើនធ្លាប់បាននិយាយប្រាប់ខ្ញុំថា ឪពុកម្តាយរបស់ខ្ញុំ ចិញ្ចឹមកូនបានល្អៗណាស់ ទាំងប្រុស ទាំងស្រី គឺស្លូតបូត សុភាពរាបសា ចេះគោរពចាស់ទុំ និងចេះស្រលាញ់គ្នា។ ខ្ញុំសូមអរគុណលោកយាយលោកតា លោកអ៊ុំ ពូមីងចំពោះការសរសើរនេះ។
លទ្ធផលទាំងនេះគឺមានដោយសារអ្នកមានគុណទាំងពីររបស់ខ្ញុំ គឺលោកឪពុក និងអ្នកម្តាយរបស់ខ្ញុំ ដែលគាត់តែងតែណែនាំប្រៀនប្រដៅកូនៗទាំងអស់ជាប់ជាប្រចាំ អោយប្រព្រឹត្តិនូវអំពើល្អ ប្រកាន់ឃ្ជាប់នូវសីលធម៌ គុណធម៌ ការតស៊ូព្យាយាម និងចេះស្រលាញ់ជួយយកអាសាគ្នា តាំងតែពីបងប្អូនរបស់ខ្ញុំនៅតូចៗម៉្លេះ។

ក្នុងចំណោមដំបូន្មានសំខាន់ៗដែលឪពុកម្តាយរបស់ខ្ញុំបានផ្តល់អោយខ្ញុំនិងប្អូនៗរបស់ខ្ញុំ÷

១. កុំតាំងខ្លួនជាកូននាយករដ្ឋមន្ត្រី តែត្រូវតាំងខ្លួនជាចៅកសិករ…

២. ការរាប់អានមនុស្សមិនត្រូវមើលលើគេមានទ្រព្យសម្បត្តិ ឬជាកូនលោកធំនោះឡើយ… ប៉ុន្តែលើទឹកចិត្តល្អ…

៣. ត្រូវខំរៀន… ព្រោះចំណេះវិជ្ជាសំខាន់សម្រាប់ខ្លួនឯង និង ប្រទេសជាតិ។

៤. ត្រូវធ្វើតែអំពើល្អ និងចេះជួយគ្នានៅពេលត្រូវការ។

(ដកស្រង់ចេញពី សៀវភៅ “កូនប្រុសច្បងនាយករដ្ឋមន្ត្រី ដំណើរឆ្ពោះទៅបន្តវេន ហ៊ុន ម៉ាណែត” សរសេរដោយលោក ឆាយ សុផល)

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។