ព័ត៌មានជាតិ

បរុសវ័យចំណាសបានសម្រេចចិត្ត បញ្ចប់ជីវិតខ្លួនឯក !

ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ០៩ និង៤៥នាទី មានករណីគ្រោះថ្នាក់សង្គម (ចងកបណ្ដាលឱ្យស្លាប់ខ្លួនឯង) នៅចំណុចប្រឡាយមេ ស្ថិតនៅភូមិ ម៉ឺនរាជឃុំ ខ្យង ។

ជនរងគ្រោះមាន ឈ្មោះ អុិន ភឿន ភេទ ប្រុស អាយុ ៥០ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រែវាល ឃុំ ធ្មា ស្រុកជ័យសែន ខេត្តព្រះវិហារ  ដោយជនរងគ្រោះមានជំងឺ សរសៃប្រាសាទ ទើបធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង ។

តាមការបំភ្លឺរបស់ក្រុមគ្រួសារត្រូវជាក្មួយជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា ពូរបស់គាត់មានជំងឺសរសៃប្រាសាទជាយូរឆ្នាំហើយ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចនិងអាជ្ញាធរភូមិឃុំ ក្រុមគ្រូពេទ្យជំនាញពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារចងក បង្កដោយខ្លួនឯងពិតប្រាកដមែន ពុំមានពាក់ព័ន្ធនឹងការធ្វើឃាតកម្មនោះទេ ។

បច្ចុប្បន្នជនរងគ្រោះត្រូវបានក្រុមគ្រសារយកមកធ្វើបុណ្យតាមប្រពៃណី ៕

ដោយលោក ឆេង ភារៈ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។