ព័ត៌មានជាតិ

បុរសម្នាក់ដេីរសុខៗស្រាប់តែងងឹតមុខដួលសន្លប់បាត់ស្មារតីត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ដឹកយកទៅមន្ទីរពេទ្យភ្លាមៗ !

ភ្នំពេញ​៖​ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២ នៅចំណុចភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ ជិន ឡាយហុក ភេទប្រុស អាយុ២៧ឆ្នាំ ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញគាត់(ជិន ឡាយហុក)ដេីរតាមដងផ្លូវ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែដួលទៅលើថ្នល់សន្លប់បាត់ស្មារតីតែម្តង ភ្លាមៗនោះពលរដ្ឋបានទាក់ទងទៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១​ កងពលតូចលេខ៧០​ ឱ្យមកជួយសង្គ្រោះបឋម រួចដឹកបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យព្រះកុសុមៈ ដេីម្បីសង្គ្រោះបន្ត៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។