ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង និងមន្ដ្រីជុំវិញខេត្ត អញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ជួប ម៉ន

(ព្រៃវែង) :ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព មហាឧបាសិកា ជួប ម៉ន ដែលត្រូវជាយាយបង្កើតរបស់ លោក សែម គន្ធា អនុប្រធានក្រុមការងារអភិវឌ្ឍយុវជនខេត្តព្រៃវែង ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ នៅវេលាម៉ោង ២២:១៥នាទី ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២ ក្នុងជន្មាយុ ៨៧ឆ្នាំ ដែលស្ថិតនៅគេហដ្ឋាន ចំការដូង រាជធានីភ្នំពេញ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ឯកឧត្តមអភិបាលខេត្ត និងក្រុមគ្រួសារ សូមសំដែងនូវសមានទុក្ខ និងការសោកស្តាយឥតឧបមាជាមួយ លោក សែម គន្ធា និងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ មហាឧបាសិកា ជួប ម៉ន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ មហាឧបាសិកា ជួប ម៉ន សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។