ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញសម្ពោធអគារមត្តេយ្យសិក្សា ផ្លូវបេតុងអាមេ និងចែកអំណោយ ៥០០គ្រួសារ នៅឃុំជ្រៃ !

(បាត់ដំបង) : ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ នៅព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការអគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង មាន ២បន្ទប់ និងផ្លូវបេតុងអាមេ ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា និងលោកជំទាវ ក៏បាននាំយកអំណោយរបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព ចំនួន ៥០០គ្រួសារ នៅក្នុងឃុំជ្រៃ ស្រុកមោងឫស្សី ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទកូវីដ-១៩ ។

សូមបញ្ជាក់ជូនថា អំណោយរបស់សម្តេចក្រឡាហោម និងលោកជំទាវ ដែលឯកឧត្តម ស សុខា និងលោកជំទាវ ចែកជូនប្រជាពលរដ្ឋទាំង ៥០០គ្រួសារ នាឱកាសនោះ ក្នុង ១គ្រួសារៗទទួលបាន ៖ អង្ករ ចំនួន ២០គីឡូក្រាម មីជាតិ ចំនួន ១កេស ត្រីខកំប៉ុង ចំនួន ១យួរ ទឹកស៊ីអ៊ីវ ចំនួន ១យួរ ប្រេងឆា ចំនួន ១ដប និងទឹកបរិសុទ្ធ ចំនួន ១យួរ។

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។