ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ កុំយកការដោះស្រាយបញ្ហាជាតិនៅតំបន់រុតតាឯកនេះ មកធ្វើជាអាវុធវាយប្រហារគណបក្សប្រជាជនកម្ពុជា

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សុំក្រុមប្រឆាំង កុំយកការដោះស្រាយបញ្ហាជាតិនៅតំបន់រុតតាឯកនេះ មកធ្វើជាអាវុធវាយប្រហារគណបក្សប្រជាជនកម្ពុជា ស្របពេលដែលការបោះឆ្នោតជិតឈានមកដល់។

សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលពិធីនេះធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា រៀងរាល់ពេលជិតឈានដល់ការបោះឆ្នោតម្តងៗ ពួកក្រុមប្រឆាំង តែងតែវាយប្រហារមកលើគណបក្សប្រជាជនកម្ពុជា ហើយសម្តេចសង្ឃឹមថា ការដោះស្រាយបញ្ហានៅតំបន់រុនតាឯកពេលនេះ មិនក្លាយជាចំណុចដែលក្រុមប្រឆាំងវាយប្រហារនោះទេ ព្រោះជាការដោះស្រាយបញ្ហាជាតិ។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រសិនបើមានការចាត់វិធានការផ្លូវច្បាប់ចំពោះការចោទប្រកាន់ កុំចោទថានេះជារឿងនយោបាយឱ្យសោះ ពីព្រោះសម្តេចកំពុងដោះស្រាយបញ្ហាជាតិនិងប្រជាជន មិនមែនជាបញ្ហារបស់បក្សនោះទេ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។