ព័ត៌មានជាតិ

លោក នួន សុខុម បញ្ជាឲ្យមន្ដ្រីជំនាញក្រោមឱវាទចុះបង្ក្រាបឈើខុសច្បាប់ នៅក្នុងភូមិសាសន័ស្រុក ត្បែងមានជយ័ !

(ព្រៈវិហារ) :ឈើលេខ១ ប្រភេទឈើ ស្ទៀង ពរពេល ដែលក្រុមឈ្មួញបញ្ចុៈបញ្ចូលអោយប្រជា
ពលរដ្ឋចូលទៅអារនៅក្នុងភូមិសាសន៍ព្រៃការពារ
ព្រៃព្រៈរការ បានដឹកចេញពីព្រៃយកមកទំលាក់ទុក
នៅផ្ទៈថៅកែឈើខាងក្រោយសាលាស្រុកត្បែង
មានជយ័ ត្រូវបានក្រុមអ្នកសាព័ត៍មានតាមប្រម៉ាញ់ រួចរាយការណ៍ទៅ លោក គឹម សំលេង ព្រៈ
រាជអាជ្ញារងអមសាលាដំបូងខេត្តព្រៈវិហារ នឹងរាយការណ៍ជូនទៅលោក នួន សុខុម នាយខណ្ឌ័
រដ្ឋបាលព្រៃឈើព្រៈវិហារ ដោយសាពេលវេលា
ល្ងាចពេកនឹងឈើនៅក្នុងផ្ទៈថៅកែទៀតនោះ លោក គឹម សំលេង នឹងលោក នួន សុខុម បាន
ប្រាប់អោយកម្លាំងតាមប្រម៉ាញ់ដកចេញ ចាំព្រឹក
ថ្ងៃទី14ខែកញ្ញា កម្លាំងយើងបានចុះទៅម្តងទៀត
ឈើដែលឈ្មួញស្តុកទុកកាលពីល្ងាចថ្ងៃទី១៣  ត្រូវ
បានដឹកជញ្ជូនចេញយកទៅលាក់ទុកនៅទីតាំងផ្សេង នៅវេលាម៉ោង០៩ ព្រឹក កម្លាំងចម្រុៈតាមប្រ
ម៉ាញ់ បានរកឃើញឈើដែលឈ្មួញយកទៅលាក់ទុកនៅចំណុចដីឡូទល់មុខសាលាស្រុកត្បែង
មានជយ័ ត្រូវបានកម្លាំងចម្រុៈចុះទៅដល់ហើយ
ធ្វើការពិនិត្យនឹងរាប់ មានឈើប្រភេទលេខ1ចំនួន
136កន្ទុយ មុខកាក់ចាប់ពី20ទៅ30ប្រវែង2ម៉ែ
ត្រ ។

លោក សុង បញ្ជា នាយសង្កាត់រដ្ឋបាលព្រៃឈើ
ត្បែងមានជយ័ បានអោយដឹងថា ក្រោយពីទទួល
បានបញ្ជា ពីលោក នួន សុខុម ពិសេសដឹកនាំបញ្ជាផ្ទាល់ពីលោក វង្ស វិសិដ្ឋ នាយផ្នែករដ្ឋបាល
ព្រៃឈើត្បែងមានជយ័ នឹងសហការជាមួយអាជ្ញា
ធរស្រុកត្បែងមានជយ័ ដឹកនាំដោយលោក សុខ
មុន្នីរិទ្ឋ អភិបាលរងស្រុកត្បែងមានជយ័ កម្លាំងអាវុធហត្ថស្រុក កម្លាំងអធិការនគរបាលស្រុកត្បែងមានជយ័ ឈើលេខ1ចំនួន136ដុំ ត្រូវបាន
បង្ក្រាប នឹងដកហូតទុកជាសម្បត្តិរដ្ឋ ។

គួរំលឹកផងដែរថា សមត្ថកិច្ចជំនាញខណ្ឌ័រដ្ឋបាល
ព្រៃឈើព្រៈវិហារ ក្រោមការដឹកនាំបញ្ជាដោយ
លោក នួន សុខុម ផ្នែករដ្ឋបាលព្រៃឈើទាំង4
ដោយបានសហការជាមួយកម្លាំងអាជ្ញាធរគ្រប់
លំដាប់ថ្នាក់ ពិសេសបទបញ្ជារបស់ឯកឧត្តម គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រៈវិហារ បានយកចិត្តទុក ទប់ស្កាត់នឹងបង្ក្រាបបទល្មើសធន
ធានធម្មជាតិ បានយ៉ាងមានប្រសិទ្ឋភាព ។

លោក នួន សុខុម ធ្លាប់មានប្រសាសន៍ថា បទ
ល្មើសត្រូវតែបង្ក្រាប មិនអាចយោគយល់បាន
លើយ នេះជាតួនាទីរបស់សមត្ថកិច្ចជំនាញ ក្នុងការរក្សាការពារធនធានធម្មជាតិ ។

វត្ថុតាងត្រូវបានដឹកយកមករក្សាទុកនៅផ្នែករដ្ឋ
បាលព្រៃឈើត្បែងមានជយ័ ដើម្បីចាត់ការបន្ត
ទៅតាមនិតិវិធីច្បាប់ ។

ដោយលោក ឆេង ភារៈ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។