ព័ត៌មានជាតិ

ឆ្នោតវៀតណាមកំពុងរីកដុះដាលដូចផ្សិត និងបង្កប់ល្បែងផ្សេងៗទៀតរាលដាលពេញទំហឹងក្នុងសង្ក្រាត់ផ្សារដេប៉ូទី៣ ខណ្ខទួលគោក !

ប្រជាពលរដ្ឋបានកត់សម្គាល់ថាល្បែងរីឆ្នោតវៀតណាមដ៍ធំ និងបង្កប់ល្បែងសុីសង ផ្សេងៗនៅក្នុងសង្កាត់ផ្សារដេប៉ូទី៣ បានស្ងប់ស្ងាត់ក្រោយពេលសមត្ថកិច្ចមិនហ៊ានបង្ក្រាប ប៉ុន្តែល្បែងឆ្នោតវៀតណាម និងសុីសងកំពុងរីកដុះដាលដូចផ្សិត កើតឡើងយ៉ាងពេញបន្ទុក។ លោក អធិការនគរបាលខណ្ខទួលគោក និងអភិបាលខណ្ខទួលគោក បានរក្សាភាពស្ងៀមស្ងាត់នៅពេលល្បែងឆ្នោតវៀតណាម កំពុងកើតឡើងស្ទើរគ្រប់ច្រកល្ហកក្នុងខណ្ខទួលគោករាជធានីភ្នំពេញ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម។
ប្រភពពីប្រជាពលរដ្ឋនៅសង្ក្រាត់ផ្សារដេប៉ូទី៣ រាជធានីភ្នំពេញ បានឲ្យដឹងថាក្នុងមូលដ្ឋានពួកគាត់ល្បែងទូរហ្គេមបាញ់ត្រី និងល្បែងផ្សេងៗទៀតកាន់តែរាលដាល ហើយមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានមិនចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបានកត់សម្គាល់ថារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះមានការផ្លាស់ប្ដូរតំណែងអភិបាលនៃគណ:អភិបាលខណ្ខរាជធានីភ្នំពេញជាបន្តបន្ទាប់ ប៉ុន្តែល្បែងស៊ីសងនៅតែកើតឡើងយ៉ាងរាលដាលដូចមុនដដែល។ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាអសន្តិសុខសង្គម ព្រោះនៅពេលល្បែងស៊ីសងនៅតែកើតឡើងពេញទំហឹងគឺអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗ ក៏កើតឡើងគួរឲ្យភ័យខ្លាចដែរ។
ប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ឃួង ស្រេង អភិបាលក្រុងភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ចាត់វិធានការបង្ក្រាបល្បែងឆ្នោតវៀតណាម ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោកនិងសង្កាត់ផ្សេងៗទៀតនៅក្រុងភ្នំពេញ ជាបន្ទាន់។ ដោយសារថាមួយរយៈចុងក្រោយនេះមេឆ្នោតវៀតណាម កំពុងរាលដាលយ៉ាងពេញទំហឹង ហើយអធិការនគរបាលខណ្ខទួលគោក និងអភិបាលខណ្ខទួលគោក មិនចាត់វិធានការបង្ក្រាបឡើយ។ ប្រជាពលរដ្ឋសង្ស័យថាមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទទួលបាលផលប្រយោជន៍ពីអ្នកបើកល្បែងស៊ីសង ទើបបណ្ដាលឲ្យល្បែងស៊ីសងរាលដាលយ៉ាងពេញបន្ទុក ដោយមិនខ្វល់ពីការរិះគន់អ្វីទាំងអស់៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។