ព័ត៌មានជាតិ

ចាប់បានមួយគ្រឿងទៀតហើយ ក្រុមរថយន្តដឹក ឈើរបស់ឈ្មួញជើងខ្លាំង តុលា !

(ព្រៈវិហារ) : ក្រុមឈ្មួញជើងខ្លាំងដឹកឈើទាំងថ្ងៃ ចេ
ញភូមិឈ្មួន ឃុំរុៈរាន់ ស្រុករវៀង ខេត្តព្រៈវិហារ
ត្រូវបានសមត្ថកិច្ច ផ្នែក សង្កាត់រដ្ឋបាលព្រៃឈើ
រវៀង សហការជាមួយកម្លាំងនគរបាលស្រុករវៀង ដោយមានការចូលរួមរបស់អ្នកសាព័ត៍មាន
ផងដែរ ស្ទាក់ចាប់បានរថយន្តម៉ាកសុីណា ពណ៍សរ ពាក់ផ្លាកលេខ ភ្នំពេញ2AG 5766 ដែលគេ
ស្គាល់ថាជារថយន្តដឹកឈើជើងខ្លាំងរបស់ឈ្មួញ

ឈ្មោះតុលា ជាឈ្មួញដុៈស្លែប្រចាំខេត្តព្រៈវិហារ
គួរំលឹកផងដែរថា ខែមុន ក្រុមរថយន្តដឹកឈើនេះ
ត្រូវបានផ្នែករដ្ឋបាលព្រៃឈើរវៀង ចាប់បាន2
គ្រឿង កាលនោះក្រុមឈ្មួញចង់ធ្វើសកម្មភាពរំ
ដោះយកឡានដឹកឈើពីសមត្ថកិច្ចវិញ តែសំណា
ងល្អ លោក នួន សុខុម នាយខណ្ឌ័រដ្ឋបាលព្រៃឈើព្រៈវិហារ ដឹកនាំកម្លាំងអាវុធហត្ថខេត្តនឹងអា
វុធហត្ថស្រុកចុៈទៅទាន់ កុំអីអាចប្រឈមដល់អា
យុជីវិតសមត្ថកិច្ច ។

ចុៈប្រតិបត្តិតាមបង្ក្រាបរថយន្តដឹកឈើខាងលើ បានធ្វើលើងនៅរសៀលថ្ងៃនេះនៅវេលាម៉ោង
4នឹង46នាទីល្ងាច រថយន្តដឹកបទល្មើសត្រូវក្រុម
ចម្រុៈបង្ក្រាបបាននៅចំណុចភូមិរំចេក ឃុំរមណី
ស្រុករវៀង ខេត្តព្រៈវិហារ ការបង្ក្រាបក្រុមឈ្មួញ
ដឹកឈើនេះប្រឈមបញ្ហាដល់អាយុជីវិត បើសមត្ថ
កិច្ចមិនប្រយត្ន័ កាលពីបង្ក្រាបលើកមុនៗ រថយន្ត
របស់សមត្ថកិច្ចរដ្ឋបាលព្រៃឈើ ត្រួវរថយន្តក្រុម
ឈ្មួញកៀរធ្លាក់ប្រឡាយ ម្យ៉ាងទៀតពេលចុៈបង្ក្រាប បើគ្មានកម្លាំងប្រដាប់អាវុធចុះទៅជាមួយ
មិនអាចបង្ក្រាបក្រុមរថយន្តដឹកឈើនេះបានលើយ ពេលនេះរថយន្តដឹកបទល្មើសត្រូវបានចាក់សោជាប់ សមត្ថកិច្ចកំពង់យកជាងទៅដោះសោ ដើម្បីនាំរថយន្តដឹកបទល្មើស យកមករក្សា
ទុកនៅផ្នែករដ្ឋបាលព្រៃឈើរវៀង ចាត់ការទៅ
តាមច្បាប់ ។

ដោយលោក ឆេង ភារៈ

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។