ព័ត៌មានជាតិ

ថ្នាក់ដឹកនាំខេត្តកំពង់ចាម អញ្ជើញចូលរួមកាន់បិណ្ឌទី៦ នៅវត្ត បុទមរតនៈ ដីដុះ និងវត្ត សុទស្សនារាម ជ្រោយថ្ម ក្រុងកំពង់ចាម

(កំពង់ចាម) :ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នេះ ត្រូវនឹងថ្ងៃ ៦រោច ខែភទ្របទ​ គឺជាថ្ងៃកាន់បិណ្ឌ​ទី៦ នៃពិធីបុណ្យភ្ជុំបិណ្ឌ ទៅតាមប្រពៃណីព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង ថ្នាក់ដឹកនាំ មន្ត្រីរាជការជុំវិញខេត្ត អញ្ជេីញ​កកាន់បិណ្ឌទី៦ នៅវត្ត បុទមរតនៈ ដីដុះ និងវត្ត សុទស្សនារាម ជ្រោយថ្ម ក្រុងកំពង់ចាម។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ប្រធានក្រុមប្រឹក្សាខេត្ត និងសហការី បានអញ្ជើញរាប់បាត្រឧទ្ទិសកុសល្យផលបុណ្យ ជូនដល់ញាតិកាលទាំង០៧សន្តាន និងដួងព្រលឹងយុទ្ធជនយុទ្ធនារីទាំងអស់ដែលបានពលីកម្ម បូជាសាច់ស្រស់ឈាមស្រស់ វាយរំដោះការពារទឹកដី នាំយកនូវសុខសន្តិភាពជូនជាតិមាតុភូមិកម្ពុជានៃយើង ដោយសទ្ធាជ្រះថ្លាបំផុត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។