ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ចខេត្តសហការ ជាមួយកម្លាំងនគរបាលស្រុក ឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ ពាក់ព័ន្ធសារធាតុញឿន

(កំពង់ចាម) :នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៦.០០ នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកស្រីសន្ធរ កម្លាំងប៉ុស្តិ៍នគរបាលខ្នារស និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយពោធិ៍ បានចុះល្បាតតាមភូមិសាស្ត្រងាយរងគ្រោះ នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិខ្នារ ឃុំខ្នារស ស្រុកស្រីសន្ធរ ពេលនោះសមត្ថកិច្ចយើងបានប្រទះឃើញមុខសញ្ញាធ្លាប់បានធ្វើការអប់រំ ភ្លាមនោះសមត្ថកិច្ចយើង ក៏បានធ្វើការហៅសាកសួរនាំ និងបានធ្វើតេស្ដទឹកម៉ូតជាលទ្ធផលបញ្ជាក់ថា វិជ្ជមាន ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ភ្លាមនោះសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់
តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ សមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់បន្ថែមទៀត និងបានដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចយើងបាននាំខ្លួនមកកាន់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។