ព័ត៌មានជាតិ

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បញ្ជាឲ្យការិយាល័យសុខាភិបាលធ្វើការចែកម៉ាស់ដែលទទួលពីសប្បុរសជនទៅតាមការិយសល័យនីមួយៗ សម្រាប់ ការពារ ប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩!

(បន្ទាយមានជ័យ) ÷ថ្ងៃពុធ ៩ រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៩ ខែធ្នូ ឆ្នាំ ២០២០ ដោយអនុវត្តតាមការណែនាំ និងការយកចិត្តទុកដាក់ពីសុខភាពមន្ត្រីថ្នាក់ក្រោមព្រឹកនេះដែរ លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឱ្យការិយាល័យសុខាភិបាលធ្វើការចែកម៉ាស់ដែលទទួលបានពីសប្បុរសជន ទៅតាមការិយាល័យនីមួយៗ សម្រាប់ពាក់ ការពារប្រយុទ្ឋប្រឆាំងជម្ងឺកូវីដ១៩ និងសូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅដល់លោក លី ប៉ និងលោកស្រី (ពេទ្យធ្មេញ) នៅផ្សារអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ដែលបានជួយឧបត្ថម្ភម៉ាសចំនួន១០០ ប្រអប់ ជេល២០ ដប មកដល់អង្គភាពស្នងការដ្ឋានដើម្បីប្រយុទ្ឋប្រឆាំងជម្ងឺកូវីដ១៩ សូមបួងសួងជួបតែពុទ្ធពរ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាតឡើយ 🙏។
——————
សូមបងប្អូនយកចិត្តទុកដាក់ខ្ពស់ក្នុងការការពារប្រឆាំងជំងឺកូវីដ_១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល ។
សូមអរគុណ!

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។