ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញ នាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ

(កំពង់ចាម) :នាព្រឹក ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីរាជការជុំវិញខេត្ត អញ្ជើញនាំយកទេយ្យទាន ចង្ហាន់ បិណ្ឌបាត្រ វេរប្រគេនដល់ព្រះសង្ឃ បិណ្ឌវេនទី៩ នៅវត្តភ្នំព្រះវិហារ ស្ថិតនៅភូមិបឹងវែង ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម។

នាឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អញ្ជើញធ្វើការសំណេះសំណាលទៅកាន់លោកតា លោកយាយ និងប្រជាពុទ្ធបរិស័ទ ប្រកបដោយភាពស្និទ្ធស្នាល និងកក់ក្ដៅបំផុត ស្ថិតក្រោមម្លប់សុខសន្តិភាព។ ឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកទេយ្យវត្ថុប្រគេន ដល់វត្តខាងលើ មាន៖ អង្ករ ១០០គីឡូ ក្រាម ទឹកសុទ្ធ ៥កេស ទឹកក្រូច ៥កេស ទឹកដោះគោខាប់ ១កេស ធំ តែ ៥កញ្ចប់ ស្ករស ៥គ.ក្រ មី ១កេសធំ ត្រីខ ១យួរ និងបច្ច័យកសាង ចំនួន ៥លាន រៀល ចំពោះ ព្រះសង្ឃ ៧អង្គ ក្នុង ១អង្គៗ ប្រគេន ទេយ្យវត្ថុ ចំនួន ១ បច្ច័យ ១០ម៉ឺនរៀល ចង្ហាន់ ១ស្រាក់ និងផ្លែឈើ ១កន្ត្រក ផងដែរ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។