ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់ទៅបង់សំណាញ់ ត្រូវទឹក​ហូរ​​​កួច​យក​​ទៅ​បាត់​​ !

(ឧត្តរមានជ័យ)  ៖ ហេតុ​ការ​ណ៍នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​១៨ កញ្ញា ស្ថិត​នៅ​ត្រង់​ចំណុច​ទំនប់​បង្ហៀ​ទឹក ក្នុងភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ​លិញ ឡែក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជា​កសិករ​មាន​ទីលំនៅ​ភូមិ​ថ្នល់​បត់ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្តឧត្តរមានជ័យ ។ តាម​ការ​ឲ្យ​ដឹង​ពី​ប្រពន្ធ​ជន​រង​គ្រោះ​ឈ្មោះ ម៉ៅ ងិ​ក អាយុ​៥១​ឆ្នាំ បាន​រៀបរាប់​ថា កាលពី​ម៉ោង​ប្រហែលជា​១​រសៀល​ប្តី​គាត់ (​ជន​រង​គ្រោះ​) បាន​ទៅ​បង់សំណាញ់​នៅ​ទំនប់​បង្ហៀរទឹក​ខ្ទុ​ម ។

លុះ​នៅ​ម៉ោង​ប្រហែល​៣​រសៀល​ក៏​មាន​គេ​មក​ប្រាប់​ថា ប្តី​របស់​គាត់​ត្រូវ​បាន​បាត់​ខ្លួន​ដោយសារ​ទឹក​ហូរ​កួច​បាត់​ទៅ​ហើយ ។ ស្ត្រី​ជា​ប្រពន្ធ​បន្ត​ថា ក្រោយ​ពី​កើតហេតុ មាន​ប្រជាពលរដ្ឋ អាជ្ញាធរ និង​សមត្ថកិច្ច​មក​អន្តរាគមន៍​ស្វែងរក​ប្តី​គាត់ ។

សូម​បញ្ជាក់​ថា ក្រោយ​មាន​ករណី​ទឹក​ហូរ​កួច​មនុស្ស​នេះ និង​ដោយ​មើលឃើញ​ពី​ស្ថានភាព​កំពស់​ទឹក​ហក់​ឡើង​ខ្ពស់ ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​មក​ខ្លាំង​ចំនួន ២​ថ្ងៃ​ជាប់​ៗ​គ្នា អាជ្ញាធរ​បាន​ផ្អាក​ការ​ធ្វើ​​ដំណើរ​ចរាចរណ៍​ជា​បណ្តោះអាសន្ន​សិន ចំពោះ​ចំណុច​ទំនប់​បង្ហៀរទឹក​ខ្ទុ​ម​មួយ​រយៈ​រង​ចាំ​ទឹក​បាន​ស្រក​ទៅ​វិញ​ផង​ដែរ ។ គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​១៩ កញ្ញា នេះ គឺ​នៅ​មិន​ទាន់​រក​ឃើញ​ជន​រង​គ្រោះ​នៅ​ឡើយ ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។