ព័ត៌មានជាតិ

បង្ក្រា​បទីតាំងហ្គេមអនឡាញឃាត់ខ្លួនមនុស្ស១២នាក់ ដកហូតសម្ភារមួយចំនួន !

(ភ្នំពេញ) ​៖​ កម្លាំងចម្រុះសាលាខណ្ឌពោធិ៍សែនជ័យ
សហការជាមួយកម្លាំងសង្កាត់ចោមចៅទី៣ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែង​ ឃាត់ខ្លួនមនុស្សចំនួន១២នាក់និងសម្ភារមួយចំនួន។

ប្រតិបត្តិ​ការបង្ក្រាបខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២២​ ខែកញ្ញា​ ឆ្នាំ២០២២​ ស្ថិតនៅបុរីឆាយណាថោន​ ផ្ទះលេខB8 ផ្លូវលេខ១​ ភូមិព្រៃព្រៃជេីង២​ សង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីសម្រេចឱ្យអាជ្ញាធរទាំង២៥ខេត្ត ក្រុង ចុះបង្ក្រាបរាល់ទីតាំងល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទទាំងអស់ទូទាំងប្រទេស។

បន្ទាប់ពីទទួលបានសេចក្តីសម្រេច ពីរាជរដ្ឋាភិបាល កម្លាំងចម្រុះរបស់សាលាខណ្ឌពោធិ៍សែនជ័យ សហការជាមួយរដ្ឋបាលសាលាសង្កាត់ចោមចៅទី៣​ ចុះបង្ក្រាបទីតាំងហ្គេមអនឡាញមួយកន្លែងនឹងធ្វេីការឃាត់ខ្លួនមនុស្សចំនួន១២នាក់ដកហូតម៉ូតូ១២គ្រឿង​ កុំព្យូទ័រ៣៦គ្រឿងផងដែរ។

បច្ចុប្បន្នមនុស្សទាំង១២នាក់ រួមទាំងសម្ភារ ត្រូវបាននាំទៅសាលាខណ្ឌពោធិ៍សែនជ័យដើម្បីធ្វើការសាកសួរនាំ នឹងចាត់ការបន្តតាមនីតិវិធីច្បាប់ ដោយឡែកទីតាំងត្រូវបានបិទជាបណ្ដោះអាសន្ន៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។