ព័ត៌មានជាតិ

ទុកម៉ូតូភ្លេចដកសោរ យកឥវ៉ាន់ឲ្យភ្ញៀវមួយភ្លេត ត្រូវជនសង្ស័យឡើងជិះយកទៅបាត់ !

(ភ្នំពេញ)  បុរសជានាក់ដឹកឥវ៉ាន់អនឡាញម្នាក់ ត្រូវបានជនសង្ស័យយកម៉ូតូម៉ាកឌ្រីមសង់មួយគ្រឿង បានសម្រេចរួចជិះយកទៅបាត់ស្រមោល ខណៈពេលដែលឈុបម៉ូតូយកឥវ៉ាន់ទៅឲ្យភ្ញៀវ នៅផ្សារដើមគរ។

ហេតុការណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង ៩និង៣០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវម៉ៅសេទុង ត្រង់ចំណុចស្តុបផ្សារដើមគរ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីជនរងគ្រោះបានរៀបរាប់ឲ្យដឹងថា ដំបូងដោយភ្ញៀវនៅផ្សារដើមគរគាត់បានខលមកកម្មង់ឥវ៉ាន់ ពីក្រុមហ៊ុនខណៈពេលនោះដែរ ខ្លួនក៏បានជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់សេ១២៥ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ផ្លាកលេខ តាកែវ
1Q-8104 បានជិះយកឥវ៉ាន់យកមកឲ្យភ្ញៀវ ខណៈពេលជិះមកដល់ចំណុចកើតហេតុខាងលើ ក៏បានយកម៉ូតូទៅចតនៅក្បែនិងស្តុបផ្សារដើមគរ ទាំងដែលមិនបានដកសោរ រួចរត់ចូលយកឥវ៉ាន់ទៅប្រគល់ឲ្យភ្ញៀវពេលប្រគល់រួចក៏បានចេញមកវិញ ស្រាប់តែឃើញជនសង្ស័យជាបុរសម្នាក់ បានឡើងលើម៉ូតូហើយក៏បានកាច់សោរ ជិះយកទៅបាត់ស្រមោល ភ្លាមនោះដែរ បុរសជនរងគ្រោះក៏បានស្រែកឲ្យអ្នកជិតខាងជួយដែរ តែមិនអាចតាមជនសង្ស័យបាន។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន ក៏បានចុះមកដល់រួចនាំជនរងគ្រោះទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផ្សារដើមគរ ដើម្បីស្វែងរកមុខសញ្ញាជនសង្ស័យ យកមកចាត់ការតាមនីតិវិធីផ្លូវច្បាប់៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។