ព័ត៌មានជាតិ

វឌ្ឍនភាពនៃការអភិវឌ្ឍខ្សែច្រវ៉ាក់ផលិតកម្ម បន្លែសុវត្ថិភាព នៅក្នុងស្រុកស្អាង ខេត្តកណ្តាល

(ភ្នំពេញ) ÷ស្រុកស្អាងគឺជាស្រុកមួយ ស្ថិតនៅប៉ែកខាងត្បូងនៃទីរួមខេត្តកណ្តាល ដែលមាន ១១ ឃុំ ១២០ ភូមិ ប្រជាជនសរុបចំនួន ២១៩ ៨៣០នាក់ ១១២ ២៣៣ ជាស្រ្តី មានប្រជាជន ៥៣,៤% ប្រកបរបរដាំដុះដំណាំសាកវប្បកម្ម ចិញ្ចឹមសត្វ វារីវប្បកម្ម និងមានរបរក្រៅពីកសិកម្មប្រមាណ ៤៦,៦% ដូចជាសិប្បកម្ម សេវាកម្ម រោងចក្រ ។

ស្រុកស្អាងមានផ្ទៃដីកសិកម្មសរុបប្រមាណ ១៧ ១៥០ ហិកតា ក្នុងនោះដំណាំស្រូវ ១០ ៤៥០ ហិកតា, ដំណាំបន្លែ ៥ ២០០ហិកតា និងដំណាំកសិកម្មផ្សេងៗទៀត ។ នៅក្នុងឆ្នាំ២០១៦ ផ្ទៃដីដំាដំណាំបន្លែនៅក្នុងស្រុកស្អាង មានចំនួនប្រមាណ ៤៦០០ ហិកតា ទទួលបានបរិមាណផលចំនួន ២៨ ៣៥៩តោន ក្នុងមួយឆ្នាំ ។

ដោយមានការគំាទ្រយ៉ាង ពេញទំហឹង ពី ឯកឧត្តមអភិបាលខេត្ត អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ ដៃគូអភិវឌ្ឍន៏ នានា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ក្រោមយកចិត្តទុកដាក់ និង ចង្អុលបង្ហាញ ពី ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និង តាមរយៈគម្រោងជំរុញផលិតកម្មស្បៀង (BFP) ពីឆ្នាំ២០១៧ ដល់ ២០១៩ កម្មវិធីផ្សព្វផ្សាយបច្ចេកទេសថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ (ASPIRE) និងគម្រោងផ្សេងៗទៀត ដោយផ្តោតសំខាន់លើជំរុញកំណើនផលិតកម្មបន្លែនៅតំបន់ដែលមានសក្តានុពល ផ្សារភ្ជាប់ទៅនឹងទីផ្សារ ។

ក្រុមការងារមន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន បង្កើតជាក្រុម ឬបណ្តុំអាជីវកម្ម ផលិតបន្លែសុវត្ថិភាព ដោយបញ្ចូលបច្ចេកទេសថ្មីៗទទួលបានទិន្នផលខ្ពស់ ធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ដោយផ្សារភ្ជាប់ជាមួយក្រុមឈ្មួញប្រមូលទិញ ក្រុមហ៊ុនផ្គត់ផ្គង់ធាតុចូលកសិកម្ម ឈានទៅដល់ការចុះកិច្ចសន្យារវាងអ្នកផលិត អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងឈ្មួញ ឬក្រុមហ៊ុនប្រមូលទិញផលិតផលបន្លែរបស់ពួកគាត់ តាមរយៈនៃការអនុវត្តន៍គោលនយោបាលនៃការធ្វើកសិកម្មតាមកិច្ចសន្យា។


កត្តាទាំងនេះហើយ បានធ្វើអោយផលិតកម្មបន្លែនៅក្នុងស្រុកស្អាងមានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេសនៅក្នុងឆ្នាំ២០២០ នេះស្រុកស្អាង ការផលិតបន្លែ មាននិន្នាការកើនឡើង ៥ ១៦៩ ហិកតា ហើយទទួលបានបរិមាណផលចំនួនប្រមាណជា ៤២ ១៧៦ តោន ក្នុងមួយឆ្នាំ ស្មើនឹង ១១៥,៥៥ តោន/ថ្ងៃ ដោយមានកិច្ចសន្យាប្រមូលទិញ និង ផ្តល់ធាតុចូល ចំនួន ៣០ កិច្ចសន្យា តាមរយះ ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនស៊ី ជេ(CJ), ក្រុមហ៊ុនអ៊ី អេ ស៊ី(EAC), ក្រុមហ៊ុនស្ពៃរំដេង, ក្រុមហ៊ុនសួនធម្មជាតិ(NG), ក្រុមហ៊ុនប៉ៃតងស្រស់, ក្រុមហ៊ុនក្នុងស្រុក និង ក្រុមហ៊ុនផ្តល់ធាតុចូលកសិកម្ម មួយចំនួនទៀត ។


បច្ចុប្បន្ន នៅក្នុងស្រុកស្អាងមានសហគមន៍កសិកម្ម ចំនួន ១២ បណ្តុំអាជីវកម្មចំនួន ៣៥ បណ្តុំ ក្នុងនោះមានសហគមន៍ចំនួន ៥ និងបណ្តុំអាជីវកម្មចំនួន ១៨ បណ្តុំកំពុងធ្វើការងារពាក់ពន្ធ័ទៅផលិតកម្មបន្លែ សុវតិភាព ( GAP និង បន្លែសរីរាង្គ ស្តង់ដា PGS ) ។


ក្រុមហ៊ុន ដែលបានសហការ ជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកណ្តាល ជាមួយសហគមន៍ បណ្តុំអាជីវកម្មបន្លែសុវត្ថិភាព ដោយបានយកផលិតផលធ្វើតេស្ត នៅមជ្ឈមណ្ឌលប្រមូលផ្តុំ ត្រួតពិនិត្យគុណភាព និងចែកចាយបន្លែសុវត្ថិភាព រួមមានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV) ,ក្រុមហ៊ុនមាសបៃតង, ក្រុមហ៊ុនស៊ី ជេ(CJ), ក្រុមហ៊ុនអ៊ី អេ ស៊ី(EAC), ក្រុមហ៊ុនស្ពៃរំដេង, ក្រុមហ៊ុនសួនធម្មជាតិ(NG), ក្រុមហ៊ុនដាវណ្ណ , ក្រុមហ៊ុន REMEC ក្រុមហ៊ុនប៉ៃតងស្រស់,ផ្សារ UrBIO .. .។


បន្លែដែលចេញពីស្រុកស្អាងត្រូវបាននាំចូលទីផ្សារនៅរាជធានីភ្នំពេញ ផ្សារទំនើប និងហាងលក់បន្លែនានា ផ្សារចុងសប្តាហ៍ក្រុងតាខ្មៅ និងនាំចេញទៅបណ្តាខេត្តផ្សេងៗផងដែរ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។