ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន ៖ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឈប់ចាក់ឆ្នោត និងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់

(ភ្នំពេញ) :សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឈប់ចាក់ឆ្នោត ពីព្រោះល្បែងមិនបានធ្វើឱ្យជីវិតរីកចម្រើននោះទេ ផ្ទុយមកវិញល្បែងស៊ីសង ឆ្នោតកន្ទុយលេខនេះនាំមកបែកបាក់គ្រួសារ និងវិនាសទ្រព្យសម្បត្តិ។

សម្តេតេជោ ហ៊ុន សែន ថ្លែងបែបនេះ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មានពលរដ្ឋម្នាក់ ឈ្លក់វង្វេងនឹងល្បែងពេក បានសុបិន្តឃើញសម្តេច ហើយក៏ទៅចាក់ឆ្នោតតាមអាយុរបស់សម្តេច តែពេលឆ្នោតចេញមកស៊ីអស់ បែរទៅជាចោទខឹងទៅវិញ នេះជាអំពើមួយអាចនាំឱ្យខាតបង់កិត្តិយសផង និងបង់ខាតប្រាក់កាក ដូច្នេះ សូមឈប់លេង ឈប់ចាក់ល្បែងស៊ីសងបន្តទៀតទៅ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។