ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យគ្រប់តួអង្គពាក់ព័ន្ធទាំងអស់ចូលរួមទប់ស្កាត់អំពើជួញដូរមនុស្សនិងអំពើអកុសលផ្សេងៗ

(ភ្នំពេញ) :សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ត្រូវតែសហការនិងចូលរួមក្នុងការទប់ស្កាត់អំពើជួញដូរមនុស្សនិងអំពើអកុសលផ្សេងៗ។ សម្តេចបានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុង «វេទិកាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី៦» ក្រោមប្រធានបទ «សូមកុំយកកម្ពុជា ធ្វើជាគោលដៅប្រព្រឹត្តអំពើជួញដូរមនុស្ស»ដែលពិធីនេះប្រារព្ធឡើងនៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការចូលរួមរបស់បណ្តាសាសនានានាក៏មានសារៈសំខាន់ដែរ ព្រោះគ្រប់សាសនាទាំងអស់តែងតែអប់រំដល់ប្រជាជនឱ្យធ្វើអំពើល្អ។

សម្ដេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ដើម្បីទប់ស្កាត់អំពើជួញដូរមនុស្ស និងអំពើអបាយមុខផ្សេងៗ ការចូលរួមរបស់ប្រជាពលរដ្ឋ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការរាយការណ៍ជាបន្ទាន់ទៅសមត្ថកិច្ចដើម្បីចាត់វិធានការទប់ស្កាត់ផងដែរ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។