ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន៖ ១០ថ្ងៃធ្វើដំណើររាប់ម៉ឺនគីឡូ នឿយកាយតែសប្បាយចិត្ត

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញធ្វើដំណើរមកកាន់ខេត្តសៀមរាប ដើម្បីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋស្ម័គ្រចិត្តរើសំណង់ចេញពីតំបន់អង្គរ ទៅកាន់ភូមិរុនតាឯក ដែលនឹងធ្វើឡើងនៅថ្ងៃស្អែក។
ជាមួយនឹងដំណើរអញ្ជើញមកដល់ខេត្តសៀមរាប សម្តេចតេជោ ហ៊ុន សែន បានរំលេចសារនៅលើហ្វេសប៊ុកអំពីភាពមមាញឹកនឹងការងារ ក្នុងពេលប៉ុន្មានថ្ងៃចុងក្រោយនេះទាំងការងារនៅក្រៅប្រទេស និងក្នុងប្រទេស។
សម្តេចតេជោ ហ៊ុន សែន បានគូសរំលេចថា រយៈពេល១០ចុងក្រោយនេះ សម្តេចបានធ្វើដំណើររាប់ម៉ឺនគីឡូម៉ែត្រ។ ការងារនេះនឿយកាយ តែសប្បាយចិត្ត ព្រោះបានបំពេញការងារបម្រើជាតិ និងប្រជាជន។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ដំណើរដ៏វែងឆ្ងាយដែលគ្មានពេលឈប់សម្រាកបានក្លាយជាទម្លាប់តាំងពីអាយុតិចរហូតអាយុច្រើន។�ជាកិច្ចការដែលចាំបាច់ដែលតម្រូវឲ្យធ្វើដោយខានមិនបាន។ ភ្នំពេញ.ញូយ៉ក.ឡាហាវ៉ាន.តូក្យូ.ភ្នំពេញ. សៀមរាបប្រើរយៈពេល១០ថ្ងៃចម្ងាយ�រាប់ម៉ឺនគីឡូម៉ែត្រជាមួយការងារយ៉ាងច្រើន។ នឿយកាយតែសប្បាយចិត្តព្រោះបាន ធ្វើការបំរើជាតិនិងប្រជាជន»៕ (FN)

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។