ព័ត៌មានជាតិ

សង្សយ័តៃកុងងងុយដេក ! បេីករថយន្តធុនធំប្រភេទសណ្តោងទូកុងតឺន័រឡេីងខឿនពុះចែកទ្រូងផ្លូវរួចបន្តទៅបុកបង្គោលស្លាកស្រាបៀររងការខូចខាតទាំងព្រលឹម !

(ភ្នំពេញ​) : ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលា
ម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៣០​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅចំណុចមុខផ្សារកាណាស៊ីធី​ តាមបណ្តោយមហាវិថីចោមចៅ​ ស្ថិតក្នុងសង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តធុនធំប្រភេទសណ្តោងទូកុងតឺន័រ ក្បាលពណ៌ខៀវ​ ពាក់ស្លាកលេខភ្នំពេញ3D -2711 ធ្វេីដំណេីរតាមបណ្តោយមហាវិថីចោមចៅក្នុងទិសដៅពីកេីតទៅលិច ហើយខណៈមកដល់ចំណុចកេីតហេតុក៏ស្រាប់តែរេចង្កូតឡេីងលើខឿនពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកសញ្ញាស្រាបៀរមួយដេីមរងការខូចខាត តែមិនមានមនុស្សរងរបួសនោះទេ។

ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកេីតហេតុ ហើយទំនាក់ទំនងទៅសមត្ថកិច្ចចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីមកយករថយន្តបង្កទៅរក្សាទុករង់ចាំដោះស្រាយពេលក្រោយ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។