ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន

(បាត់ដំបង់) :នៅព្រឹកថ្ងៃចន្ទ ៨កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ។

យោងតាមប្រកាសស្ដីពីការផ្លាស់ប្ដូរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការរបស់ក្រសួងមហាផ្ទៃ សម្រេច:
-ផ្លាស់ប្ដូរលោក នាង ច័ន្ទថារ៉ា ឋានន្តរស័ក្ដឧត្តមមន្រ្ដី ថ្នាក់លេខ៥ ពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ឱ្យមកបម្រើការងារនៅអង្គភាពដើមវិញ ។
-ប្រគល់ភារកិច្ចលោក ខុង យ៉ាត់លួង ឋានន្តរស័ក្ដិអនុមន្រ្ដី ថ្នាក់លេខ៤ ឱ្យមកកាន់មុខតំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី (គីឡូ១៣) ស្រុកសំពៅលូន ខេត្តបាត់ដំបង ។សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។