ព័ត៌មានជាតិ

សប្បុរសជនផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ចាម ដើម្បីចូលរួមគាំទ្រដល់ការរៀបចំពិធីប្រណាំងទូក « ង »

(កំពង់ចាម) :នៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញទទួលអំណោយពីសប្បសជននានា បានចូលរួមឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងថវិកា ដើម្បីគាំទ្រការរៀបចំពិធីប្រណាំងទូក « ង » នៅក្នុងក្រុងកំពង់ចាម នាថ្ងៃទី១០ ខែតុលា ខាងមុខនេះ ។
សប្បុរសជនដែលបានចូលរួមឧបត្ថម្ភ រួមមាន÷

-មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ៣លានរៀល -មន្ទីរធនធានទឹកនិងឧតុនិយម១លានរៀល -មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ៥០០ដុល្លារ -មន្ទីរឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ២លានរៀល ទឹកបរិសុទ្ធ ២០០យួរ -មន្ទីទេសចរណ៍ ១លានរៀល -ពន្ធដាខេត្ត ២លានរៀល -លោក ស៊ុយ សេងហាក់ ៥លានរៀល -អាម៉ាហ្សូន រីសត ១,០០០ ដុល្លារ -លោកជំទាវ ម៉ែន ស្រីពៅ ទឹកបរិសុទ្ធ ១០កេស ទឹកក្រូច ១០កេស ៥០ម៉ឺនរៀល -លោក ហាក់ ឆូយ ២លានរៀល -លោក ហង្ស សុខជា ១លានរៀល -លោក ឃុន សំបូរ ១,០០០ដុល្លារ។

នៅក្នុងឱកាសនោះដែរ អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សប្បុរសជនទាំងអស់ ដែលបានឧបត្ថម នូវគ្រឿងឧបភោគ បរិភោគ និងថវិកា ដើម្បីគាំទ្រ ក៏ដូចជាការផ្ដល់កម្លាំងចិត្តដល់រដ្ឋបាលខេត្ត ក្នុងការរៀបចំពិធីប្រណាំងទូក « ង » និងទូកខ្នាតអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ ។

ឯកឧត្តម អភិបាលខេត្ត បានយកឱកាសនោះ សូមប្រសិទ្ធពរ បវរសួស្តី មហាប្រសើរ និងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដល់សប្បុរសជនទាំងអស់ កុំបីឃ្លៀងឃ្លាតឡើយ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។