ព័ត៌មានជាតិ

សាខាកបាទក្រហមកម្ពុជា បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្ដល់ជូនដល់ ០១គ្រួសារ ឈ្មោះញួង ពៅ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង

(ខេត្តព្រៃវែង) ៖ នៅថ្ងៃព្រហស្បតិ៍​ ១០រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ននី បណ្ឌិត ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ក្រុងព្រៃវែង និងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ផ្តល់ជូនដល់គ្រួសារមានជំងឺ ១គ្រួសារ ឈ្មោះ ញួង ពៅ ភេទស្រី អាយុ៥៤ រស់នៅភូមិ៨ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។

នាឱកាសនោះ លោកប្រធានគណៈកម្មាធិការអនុសាខាក្រុង បាននាំមកនូវប្រសាសន៍សាកសួរសុខទុក្ខ និងចូលរួមសោកស្តាយពីសំណាក់ លោក ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលលោកតែងតែគិតដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ ស្របតាមពាក្យស្លោក “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។

សម្ភារៈផ្តល់ជូនរួមមាន៖ អង្ករ ៥០គ.ក ទឹកត្រី ២យួរ ទឹកស៊ីអ៉ីវ ២យួរ សម្ភារៈផ្ទះបាយ ១ឈុតសម្ភារៈដំណេក ១ឈុត អាវ ៥ និងថវិកាចំនួន ៥០,០០០រៀល។ នាឱកាសនោះ សប្បុរសជន បានឧបត្ថម្ភថវិកាបន្ថែមរួមមាន ព្រះចៅអធិការវត្តសុវណ្ណរង្សី បច្ឆ័យចំនួន ២០,០០០រៀល ព្រះចៅអធិការវត្តសំសាមី បច្ឆ័យចំនួន ២០,០០០រៀល ព្រះចៅអធិការវត្តបុញ្ញាខេត្តារាមបច្ឆ័យចំនួន ២០,០០០រៀល ព្រះចៅអធិការវត្តដីកណ្តាលបច្ឆ័យចំនួន ២០,០០០រៀល ព្រះចៅអធិការវត្តរោងដំរីបច្ឆ័យចំនួន ២០,០០០រៀល ចៅសង្កាត់កំពង់លាវថវិកាចំនួន ២០,០០០រៀល និងគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ថវិកាចំនួន ៣០០,០០០រៀល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។