ព័ត៌មានជាតិ

ទទួលបានប្រេងម៉ាស៊ូតចំនួន១ ០០០លីត្រ ដែលបានផ្ដល់ជូនដោយឯកឧត្តមរដ្ធមន្ដ្រី វេង សាខុន

(កំពង់ចាម) ÷ដោយទទួលបានប្រេងម៉ាស៊ូត ចំនួន ១ ០០០ លីត្រ ដែលបានផ្តល់ជូន ដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយ ស្រុកជើងព្រៃ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម
នៅថ្ងៃទី ០៩ ខែ ធ្នូ ឆ្នាំ ២០២០ រដ្ឋបាលស្រុកជើងព្រៃ បានសហការគ្នាជាមួយរដ្ឋបាលឃុំ ចុះជួយអន្តរាគមន៍បូមទឹកជាបន្ទាន់ ដោយបូមទឹកចេញពីទំនប់តំបន់ និងទំនប់ស្រុក និង ទំនប់ ២៣ បូមដាក់ប្រឡាយ ដើម្បីបញ្ជូនអោយប្រជាពលរដ្ឋបូមបន្តពីប្រឡាយចូលស្រែប្រាំងរបស់គាត់ដែលកំពុងប្រឈមនឹងខ្វះទឹកស្រោចស្រពស្ថិតនៅក្នុងឃុំចំនួនបីគឺ ១) ឃុំផ្តៅជុំមានផ្ទៃដីស្រូវពង្រួស ចំនួន ២២០ ហិកតា ២) ឃុំព្រៃចារ ចំនួន ១៨៩ ហិកតា និង៣) ឃុំសូទិប ចំនួន ៦៣០ ហិកតា ។
ក្នុងនាមប្រជាពលរដ្ឋស្រុកជើងព្រៃ និងក្នុងនាម រដ្ឋបាលស្រុកជើងព្រៃ ជាពិសេសប្រជាពលរដ្ឋដែលទទួលបានទឹកស្រោចស្រព បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី ដែលបានជួយអន្តរាគមន៍ទាន់ពេលវេលា ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។