ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ សាមញ្ញលើក៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

(កំពង់ចាម) :នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំកិច្ចប្រជុំ សាមញ្ញលើក៤១ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំង ថ្នាក់ដឹកនាំមន្ទីរវិស័យជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំបានលើកយករបៀបវារៈ សំខាន់ៗ ចំនួន៥ រួមមាន:

១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុ ស្ដីពីកិច្ចប្រជុំសាមញ្ញលើកទី៤០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

២-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី៣ និងលើកទិសដៅការងារប្រចាំត្រីមេទី៤ ឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ចាម។

៣-ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពរយៈពេល៣ ខែ (តុលា-វិច្ឆិកា-ធ្នូ ឆ្នាំ២០២២) របស់រដ្ឋបាលខេត្តកំពង់ចាម។

៤- ពិនិត្យពិភាក្សានិងអនុម័តសេចកក្តីព្រៀងប្រតិទិនសម្រាប់រៀបចំវេទិការណ៍ផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម លើកទី៣ អាណត្តិទី៣ ឆ្នាំ២០២២។

៥-បញ្ហាផ្សេងៗ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។