ព័ត៌មានជាតិ

រដ្ធបាលខេត្ត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប៊ុន ដា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា (មួយលានរៀល)ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២

(ព្រៃវែង) :ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ប៊ុន ដា និងលោកជំទាវ ដែលបានឧបត្ថម្ភថវិកា ១,០០០,០០០៛ (មួយលានរៀល)ក្នុងការរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ង ខេត្តព្រៃវែង ឆ្នាំ២០២២ នាថ្ងៃទី១៥-១៦ ខែតុលា ឆ្នាំ២០២២ នាពេលខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ ឯកឧត្តម ប៊ុន ដា និងលោកជំទាវ សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។