(ព្រៃវែង) :ថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្ត បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា វាយតម្លែ លើបញ្ហាផលប៉ះពាល់ និងការខូចខាតដំណាំស្រូវ ដោយទឹកជំនន់រដូវវស្សា ឆ្នាំ២០២២ នៅសាលប្រជុំ«B»សាលាខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារ ក្នុងកិច្ចប្រជុំនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាល ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរមួយចំនួនទៀតដែលពាក់ព័ន្ធ។សហការី