ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារថ្លែងអំណរព្រះគុណចំពោះសម្តេចម៉ែដែលបានព្រះរាជទានថវិកា ៥០ម៉ឺនដុល្លារសម្រាប់ការទិញវ៉ាក់សាំងកូវីដ-១៩

(ភ្នំពេញ) ÷សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បានផ្ញើលិខិតថ្វាយសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដោយថ្លែងអំណរព្រះគុណជាអតិប្បរមា ចំពោះព្រះអង្គដែលបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវថវិកា ៥សែនដុល្លារ ជូនសម្តេច សម្រាប់ចូលរួមទិញវ៉ាក់សាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។

សារលិខិតថ្វាយសម្តេចម៉ែ មានខ្លឹមសារថា «តបចំពោះព្រះរាជគុណូបការៈ ព្រមទាំងព្រះរាជហឫទ័យមនុស្សធម៌ដ៏ជ្រាលជ្រៅបំផុត ខណៈនេះទូលព្រះបង្គំជាខ្ញុំ ព្រមទាំងសមាជិក សមាជិកាគ្រប់រូប នៃរាជរដ្ឋាភិបាល សូមលំឱនកាយថ្វាយព្រះសព្ទសាធុការពរបវរមហាប្រសើរ សូមហ្លួងម៉ែជាអម្ចាស់ ទ្រង់ស្តេចព្រះប្រកបដោយព្រះពុទ្ធពរទាំង៤ប្រការ គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។