ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ

(សៀមរាប) :នាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ នៅសាលប្រជុំធំរបស់រដ្ឋបាលខេត្តសៀមរាបបានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិនានាពាក់ព័ន្ធនឹងការគ្រប់គ្រងបុគ្គលិករដ្ឋបាលថ្នាក់ក្រោមជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ថោ សេដ្ឋាណា រដ្ឋលេខាធិការ ក្រសួងមុខងារសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ព្រុំ សុខា រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និង លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី សហការី លោក លោកស្រី ថ្នាក់ដឹកនាំ ក្នុងរចនាសម្ព័ន្ធ រដ្ឋបាលខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកអភិបាល នៃគណៈអភិបាលក្រុង ស្រុក និងមន្រ្តីជំនាញ។

លោក អ៉ឹង គឹមលាង អភិបាលរងខេត្ត បានលើកឡើងអំពីការរាយការណ៍ដោយសង្ខេបអំពីស្ថានភាពមន្រ្តីរាជការ និងមន្រ្តីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្តសៀមរាប ដែលកំពុងអនុវត្តច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានផ្តល់នូវក្របខ័ណ្ឌគតិយុត្ត ឱ្យរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដែលជានីតិបុគ្គលសាធារណៈ ត្រូវគ្រប់គ្រងតាមគោលការណ៍ នៃរដ្ឋបាលឯកភាពដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត ការជំរុញ និងធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ តាមរយៈគោលនយោបាយ វិមជ្ឈការ និង វិសហមជ្ឈការ ក្នុងការសម្របសម្រួលនូវរាល់សកម្មភាពរដ្ឋបាលសាធារណៈ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ឆ្លើយតបបញ្ហាខាងលើនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនទីបង្ហាញផ្លូវរយៈពេលវែងតាមរយៈគោលនយោបាយ ស្តីពីការគ្រប់គ្រង និងការអភិវឌ្ឍធនធានមនុស្សនៅរដ្ឋបាលថ្នាក់ក្រោមជាតិ ព្រមទាំងច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ដើម្បីធានាដល់ដំណើរការផ្ទេរមុខងារ និងធនធានមករដ្ឋបាលថ្នាក់ក្រោមជាតិ។

ក្នុងកិច្ចប្រជុំនេះដែលលោកបានសំណូមពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា មេត្តាយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ បទឧទ្ទេស ព្រមទាំង លើកជាចម្ងល់សំណួរ សំណូមពរដល់ ឯកឧត្តម រដ្ឋលេខា ធិការ និងសហការី ដើម្បីធ្វើការបកស្រាយបំភ្លឺ នូវចម្ងល់ និងបញ្ហាប្រឈមដែលកើតមានរយៈកាលកន្លងមកផងដែរ៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។